What do you do to get to know those things about someone?
The Basis of a Strong Relationship
Strong relationships are built upon knowledge, trust, and communication. It is deeply fulfilling to get to a point in a relationship where someone knows you well (both the good and the bad), and loves you unconditionally, and, at the same time, is committed to helping you grow. As you invest in getting to know someone better, you discover their character, can appreciate who they are, and value their presence in your life. You realize they are someone you can trust.
Read Psalms 139:1-3 and 56:9, 11.
Psalm 139:1-3
ព្រះអម្ចាស់អើយ
ព្រះអង្គឈ្វេងយល់ដល់
ជម្រៅចិត្តទូលបង្គំ
ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ
ពេលណាដែលទូលបង្គំក្រោកឈរ
ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ
តាំងពីចម្ងាយ។
ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ
ពេលណាដែលទូលបង្គំសម្រាក
ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ
ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។
Psalm 56:9, 11
ខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ទ្រង់គង់នៅខាងខ្ញុំ។ . . .
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់
What do you think made David’s relationship with God so strong?
God knows and loves you, and He invites you to discover who He is.
Read Psalm 34:8.
Psalm 34:8
ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរសដ៏លើសលុប! អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។
What are some things you could do to begin to get to know God better?
Communication between you and God is vital to building a close personal relationship.
How is Moses’ relationship with God described in Exodus 33:11?
Exodus 33:11
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។
You can communicate with God in two ways: listening to His thoughts and sharing your own with Him.
As you share your heart with Him and get to know Him, you will begin to see who God is, how He is actively involved in your life, and learn that you can trust Him completely.
In addition to talking to God throughout the day, a great way to develop your relationship is to have a daily time you set aside for this purpose as Jesus did in Mark 1:35.
During this “Quiet Time” you can read your Bible, talk to God in prayer, and gain God’s perspective on the circumstances in your life.
When and where do you think you could “get away” to be with God?
Getting to Know God through His Word
The Bible tells the story of God’s continued desire to draw people into relationship with Him. It records His thoughts, words, and actions in a variety of cultures, over many centuries. It recounts situations with real people that allow you to understand God’s heart and see how others have chosen to follow, or not follow, God’s direction.
What image does Psalm 119:105 use for God’s Word?
Psalm 119:105
ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
The Bible is also God’s message to each of us personally. Through His Spirit, God uses the words to speak to specific situations in your life and assure you of His commitment to love you and help you follow Him.
How would you respond if each day you received a note like this from God?
Dear ____,
I know what you are going through right now.
This what I want to say to your heart . . .
Here is how I want to help you and make a difference in your life . . .
Your loving Heavenly Father
2 Timothy 3:16-17 describes how the Bible prepares us for life.
2 Timothy 3:16-17
គ្រប់អត្ថបទគម្ពីរសុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឲ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឲ្យរស់តាមសេចក្ដីសុចរិត ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ចំពូក។
God’s Word:
- teaches us God’s perspective (teaching),
- points out when we are not following God’s way (reproof),
- shows us how to make changes in our lives (correction), and
- gives us practical instructions (training) to live a life that pleases God and blesses those around us.
Can you think of an example of how the Bible has done one of these in your life?
How to Begin in God’s Word
When you read a passage of the Bible, take time for the following steps. Try to answer these questions that will help you grow in your relationship with God.
PRAY – Ask God to help you understand His truth through the direction of His Spirit.
DISCOVER – Look at what God’s Word says and ask yourself:
How would I summarize this or say it in other words?
LISTEN – Reflect and let God speak to your heart through these words:
What does this communicate to me from or about God and His views?
RESPOND – Respond to what God has said. Ask yourself:
How does this affect my life? What response do I want to make to it? Do I need to believe, change, or do something in response?
SHARE – Share what you have learned to help others. Ask God:
With whom could I share the truths I have learned?
Now try these steps with Matthew 7:24-27 in your own Bible.
Matthew 7:24-27
«អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។
Based on this passage, how will reading and responding to God’s Word affect your life?
Sharing your Life with God through Prayer
It is a great privilege for us to be able to talk to God, the Creator of the Universe. Verses in Jeremiah, Isaiah and Psalms tell us He wants to listen.
Jeremiah 33:3
«ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសម្តែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។
Isaiah 65:24
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ
មុនពួកគេអង្វរករយើងទៅទៀត
ពេលពួកគេកំពុងតែទូលអង្វរនោះ
យើងសម្រេចតាមពាក្យសុំរបស់គេ
រួចស្រេចទៅហើយ។
Psalm 62:8
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត
លើព្រះអង្គ គ្រប់ពេលវេលាទៅ
ចូរទូលថ្វាយព្រះអង្គ
ពីទុក្ខកង្វល់របស់អ្នករាល់គ្នា
ដ្បិតព្រះជាម្ចាស់ជាជម្រករបស់យើង។
Prayer is simply talking with God at any time, in any place, aloud or silently, with others or alone.
Here are six things you can do to build your relationship through prayer:
Praise – Express your love and appreciation for who God is.
Share – Share your thoughts, hopes, joys, concerns, fears and worries with Him.
Request – Ask for His help in circumstances you face, or for those around you.
Confess – Seek reconciliation when you dishonor God by disregarding His will.
Thank – Thank Him for specific things He has done for you and others.
Listen – Be quiet and allow His Spirit to speak to your heart.
Which of these do you enjoy doing often? Which are harder for you?
Summary Thoughts and Steps Forward
What steps would you like to pursue to get to know God better?
What could you do this week to help someone else get to know Him better also?
Try having a “Quiet Time” each day to get to know God through His Word and prayer. Use the method above for reading the passage, then respond with one or more types of prayer. Remember to regularly review the verses you already know and continue to memorize new ones.
Psalm 34:1-8
ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់
គ្រប់ពេលវេលា
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ!
ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់
ហើយមានអំណរសប្បាយឡើង!។
សូមប្រកាសជាមួយខ្ញុំថា
ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង!
យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។
ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ
ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច
ទាំងអម្បាលម៉ាន។
អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ
អ្នកនោះនឹងបានពោរពេញទៅដោយអំណរ
ហើយនឹងមិនខកចិត្តសោះឡើយ ។
មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយសង្គ្រោះគេឲ្យរួចផុត
ពីគ្រោះកាចទាំងប៉ុន្មានផង។
ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ
អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
ចូរពិសោធមើលដោយខ្លួនឯងចុះ
ដើម្បីឲ្យដឹងថាព្រះអម្ចាស់
មានព្រះហឫទ័យសប្បុរសដ៏លើសលុប!
អ្នកណាពឹងផ្អែកលើព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!។
Ephesians 3:14-21
ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំ ព្រះបិតា ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅផែនដី សូមព្រះអង្គមេត្តាប្រោសឲ្យបងប្អូន មានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ សូមព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ*ទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ គឺឲ្យបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងក្រុមជំនុំ និងក្នុងព្រះគ្រិស្តយេស៊ូ នៅគ្រប់ជំនាន់ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
Philippians 4:4
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
1 John 1:5-2:2
ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ត* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។ ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារ មួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្តដ៏សុចរិត។ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
Colossians 1:9-12
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។ សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។ ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។
James 1:22-25
ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ អ្នកណាស្ដាប់ព្រះបន្ទូលហើយ មិនប្រតិបត្តិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន លុះពិនិត្យមើលរួចហើយ ក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។ រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណៈ ជាក្រឹត្យវិន័យដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គល*ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។