Before you received Jesus into your life, how did you view God?
Did you see God as someone you could get to know personally?
The Dynamic Aspect of your Relationship with God
As you develop your relationship with God it is helpful to understand that there is a permanent aspect of your relationship with Him, but also a dynamic quality of the relationship through your on-going fellowship with Him.
The relationship between a parent and child illustrates these two aspects of a relationship. If someone has a child, the parent-child blood relationship will always exist.
However, certain things may cause the fellowship between the parent and child to be broken, affecting the quality of their relationship.
God makes you His child when you place your faith in Jesus Christ. Read John 1:12.
Your relationship with God is secure and enduring. You will always be His child and that will never change regardless of what you do or what may happen.
But God also wants your relationship to become close and fulfilling. God wants you to enjoy the type of fellowship with Him described in Revelation 3:20: “I will come in to him and eat with him, and he with me.”
Read 1 John 1:3-4.
1 John 1:3-4
រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ។ យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។
How would you describe your fellowship with God right now? Does it bring you joy?
Hindrances to your Fellowship with God
Unlike our eternal relationship, our fellowship with God is affected by choices we make.
What types of things put strain on your relationships with other people?
What do you think would strain your fellowship with God?
Sin affects our fellowship with God. Sin can be a wrong action or attitude, or even our failure to please God. Before you accepted Jesus into your life, your sin – your rejection of God and His will for you – kept you from being able to have a relationship with God. Sin in a person’s life makes them unacceptable to God because God is holy and cannot condone sin.
How does God provide a solution for this according to Romans 3:23-25?
Romans 3:23-25
គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿង របស់ព្រះជាម្ចាស់នៅជាមួយ តែដោយសារព្រះគុណ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្តយេស៊ូ ព្រះអម្ចាស់ប្រោសគេឲ្យសុចរិត ដោយឥតគិតថ្លៃ ។ ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប
According to Hebrews 10:10, 17-18, what happened to the barrier of sin and to you when you accepted God’s gift by faith?
Hebrews 10:10, 17-18
ព្រះយេស៊ូគ្រិស្តថ្វាយព្រះកាយរបស់ព្រះអង្គម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងឲ្យវិសុទ្ធ។ . . .
បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖
«ហើយយើងក៏មិននឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែ»រ
។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឲ្យរួចពីបាបទៀតឡើយ។
Since Christ died to forgive all your sins and make you acceptable to Him, is there anything you need to do in addition to this to make up for your sins?
As a Christian, even though your sins are forgiven and you have new life, you still have the ability to sin. Your desires and old habits may tempt you and you may make wrong choices, deciding to ignore or disobey God and pursue your own will.
How would you expect God to react to this?
How does Psalm 103:10-13 describe God’s response to when His children sin?
Psalm 103:10-13
ព្រះអង្គមិនដាក់ទោសយើង
ឲ្យសមនឹងអំពើបាប
ដែលយើងប្រព្រឹត្តនោះឡើយ
ហើយព្រះអង្គក៏មិនឲ្យយើងទទួលទោស
សមនឹងកំហុសរបស់យើងនោះដែរ។
ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ក៏ខ្ពស់យ៉ាងនោះដែរ។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ព្រះអង្គក៏ដកកំហុសរបស់យើង
ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា
ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ
There are consequences to sin, however. When you sin as a Christian, the sin causes your fellowship with God to be broken and you begin to become estranged from Him even though He remains your heavenly Father.
In the image on the first page, how does the child’s choice affect their interaction?
Based on Isaiah 59:2, if you sin, can you still enjoy fellowship with God?
Isaiah 59:2
តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ
ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា
អំពើបាបរបស់អ្នករាល់គ្នា
ធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រ
មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
How do the verses we looked at last time assure us we are still His child?
Restoring your Fellowship with God
As a compassionate Father, God has made it possible to restore your fellowship even after you have disobeyed, ignored, or betrayed Him. He is willing to do this because you are now in Christ and every sin – past, present, and future – was paid for when Christ gave His life for you.
You restore fellowship by turning back to God and expressing to Him your sorrow for the sin, your thankfulness for His forgiveness, and your desire to change. This is called confession or repentance.
Read 1 John 1:8-9.
1 John 1:8-9
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។
Here are the steps to restore fellowship:
Acknowledge to God that your sin was wrong and has become a barrier to your fellowship with God.
- Thank God that He has already paid for that sin and forgives you on the basis of Jesus’ death.
- Ask God to change your heart so that next time you choose God’s way rather than your own.
Whenever you realize you have disobeyed God or there is some sin in your life, immediately confess it to Him. You may use words similar to these:
“Father, I am sorry for my sin. Thank you that through Christ you have forgiven and cleansed me. Please change my desires so I no longer pursue this sin, but seek to please you instead.”
Once we have honestly confessed our sins, we can experience joy and freedom from guilt.
Based on Romans 8:1, why should you not feel shame or guilt after confessing sin?
Romans 8:1
ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រិស្តយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ
Is there any sin for which you still feel guilt or one you feel God could not forgive?
If so, stop now and do the following:
- Write your sin on a piece of paper for only you to see.
- After confessing it to God, write 1 John 1:9 and Romans 8:1 over it.
- Thank God that through Christ this sin was fully forgiven and your guilt removed.
- Now tear up the paper as a reminder that it is gone.
In the book of Psalms, David shares his experience of how his sin affected his fellowship with God.
Read Psalm 32:1-5.
Psalm 32:1-5
មានសុភមង្គលហើយ
អស់អ្នកដែលព្រះជាម្ចាស់
លើកលែងទោសឲ្យ
ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប!
មានសុភមង្គលហើយ
អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស
ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!
ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ
ទូលបង្គំកាន់តែរីងរៃទៅៗ
ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ
ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់
កម្លាំងទូលបង្គំខ្សោះល្វើយ
ដូចទឹករីងស្ងួតនៅរដូវប្រាំង។
ទូលបង្គំបានសារភាពអំពើបាបចំពោះ
ព្រះអង្គ
ទូលបង្គំមិនបានលាក់លៀមកំហុស
របស់ទូលបង្គំឡើយ ទូលបង្គំពោលថា
«ខ្ញុំនឹងទទួលសារភាពអំពើបាប
របស់ខ្ញុំចំពោះព្រះអម្ចាស់!»
ព្រះអង្គក៏លើកលែងទោសទូលបង្គំ
ឲ្យរួចពីបាប។
What was David’s experience before he confessed his sin?
What indicates that his fellowship with God has been restored?
Thankfulness for what God has graciously done and continues to do for you is vital to developing a closer relationship. Your relationship with God will be built on love and appreciation, rather than guilt and obligation.
Summary Thoughts and Steps Forward
What have you learned about God’s heart towards you?
Which truths could you share with someone to help or encourage them in their faith?
This week read one passage each day. Consider what it says about God’s heart. Thank God for His incredible love and forgiveness that allows you to have fellowship.
Luke 15:11-32
ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «មានបុរសមួយរូបមានកូនប្រុសពីរនាក់។ កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរមត៌កឲ្យកូនមក”។ ឪពុកក៏ចែកមត៌កឲ្យកូន។ ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចម្ការ។ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។
ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ”។ ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់ឲ្យផង។ ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
ពេលនោះ កូនច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចម្រៀងរបាំ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត”។ កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឲ្យចូល។ កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាឡើយ តែលោកមិនដែលឲ្យកូនពពែ ដើម្បីឲ្យខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះបានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីញី”។ ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
Isaiah 53:4-6
តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង
លោកទទួលយកការឈឺចាប់របស់យើង
មកដាក់លើខ្លួនលោក។
រីឯយើងវិញ យើងស្មានថា
ព្រះជាម្ចាស់បានដាក់ទោសលោក
ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។
ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ
ព្រោះតែការបះបោររបស់យើង
លោកត្រូវគេជាន់ឈ្លី
ព្រោះតែអំពើទុច្ចរិតរបស់យើង
លោកបានរងទារុណកម្ម
ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត
ហើយដោយសារស្នាមរបួសរបស់លោក
យើងក៏បានជាសះស្បើយ។
កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង
ដូចចៀមដែលបែកចេញពីហ្វូង
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់
តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់
យើងទាំងអស់គ្នាទៅលើលោក។
1 John 1:5-2:2
ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ត* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។ ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារ មួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្តដ៏សុចរិត។ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
Romans 8:31-39
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន? ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រានោះដែរ។ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេឲ្យសុចរិតហើយនោះ? តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រិស្តយេស៊ូបានសោយទិវង្គត ហើយជាពិសេស ព្រះអង្គមានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដាំព្រះបិតា និងទូលអង្វរឲ្យយើងដូច្នេះ? តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្តបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់? ដូចមានចែងទុកមកថា:
«ព្រោះតែព្រះអង្គ
យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច
គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ
យកទៅសម្លាប់»។
ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទេវតា*ក្ដី វត្ថុស័ក្ដិសិទ្ធិនានាក្ដី បច្ចុប្បន្នកាលក្ដី អនាគតកាលក្ដី អំណាចនានាក្ដី អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្តី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសម្តែងឲ្យយើងឃើញក្នុងព្រះគ្រិស្តយេស៊ូ ជាអម្ចាស់នៃយើងឡើយ។
Colossians 2:13-14
ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយ មែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ត។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មាន របស់យើង។ ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ ទាស់នឹងយើង តាមវិន័យនោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
Luke 7:36-50
មានបុរសម្នាក់ខាងគណៈផារីស៊ី*បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្ត្រីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី* នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ នាងយំ សម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះពិតជាព្យាការី*មែន ច្បាស់ជាលោកជ្រាបថាស្ត្រីដែលពាល់លោកនេះ ជាស្ត្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។ លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។