តើអ្នកបានរកឃើញអ្វីនៅក្នុងការសន្ទនាលើកមុន ដែលផ្លាស់ប្តូរចម្លើយរបស់អ្នកចំពោះសំណួរ «តើខ្ញុំជានរណា?"»
បើនិយាយអំពីអ្វីដែលព្រះជាម្ចាស់ទតឃើញអ្នក តើមានទិដ្ឋភាពណាខ្លះដែលអាចជាការពិបាកដើម្បីឲ្យអ្នកទទួលយក?
រ៉ូម ១២:២ ពន្យល់ថា មានរឿងជាច្រើនដែលរារាំងយើងមិនឲ្យទទួលយកសេចក្ដីពិតរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យវាផ្លាស់ប្តូរជីវិតរបស់យើង។ ការបកប្រែមួយនៃខគម្ពីរនេះចែងថា «កុំត្រាប់តាមអាកប្បកិរិយា និងទំនៀមទម្លាប់នៃលោកិយនេះឡើយ ប៉ុន្តែសូមឲ្យព្រះជាម្ចាស់កែប្រែអ្នកទៅជាមនុស្សថ្មីដោយផ្លាស់ប្ដូររបៀបដែលអ្នកគិត»។
ការរកឃើញ: តើអ្វីអាចរារាំងយើងមិនឲ្យទទួលយកសេចក្ដីពិតថាយើងជានរណាក្នុងព្រះគ្រិស្ដ?
ការគិតឆ្លុះបញ្ចាំង: ហេតុអ្វីបានជាមានការពិបាកក្នុងការផ្លាស់ប្តូរអ្វីដែលយើងគិត?
ការស្គាល់ និងទទួលសេចក្ដីពិតរបស់ព្រះជាម្ចាស់
បំណងចិត្តរបស់យើងក្នុងការទទួលយកអត្តសញ្ញាណដែលព្រះជាម្ចាស់បានប្រទានដល់យើង ជាអ្វីដែលចាំបាច់ដើម្បីឲ្យយើងមានការផ្លាស់ប្រែ។ ជាជាងពឹងផ្អែកលើអារម្មណ៍របស់យើង ឬគំនិតរបស់អ្នកដទៃ យើងត្រូវដឹងពីអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីយើង ជឿទុកចិត្តលើទ្រង់ ហើយទទួលយកវាជាការពិត។
អេភេសូ ១ ចែងអំពីសេចក្ដីពិតជាច្រើនអំពីអត្តសញ្ញាណដែលយើងជានរណានៅក្នុងព្រះគ្រិស្ដ។ សេចក្ដីពិតទាំងនោះពិតជាអស្ចារ្យណាស់ ដែលអាចយើងឲ្យយើងពិបាកក្នុងការទទួលយក ជាពិសេសដោយហេតុថាអ្វីដែលលោកិយនិយាយបានដក់ជាប់ក្នុងចិត្តរបស់យើងទៅហើយ។ ចិត្តរបស់យើងអាចដកជាប់នូវអ្វីដែលមនុស្សបាននិយាយ ឬត្រូវបានល្បួងឲ្យពឹងផ្អែកលើអ្វីដែលបទពិសោធ និងអារម្មណ៍របស់យើងនិយាយថាជាការពិត ជាជាងជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ការចែកចាយ: តើអ្នកមានទស្សនៈអវិជ្ជមានចំពោះខ្លួនឯងដែលអ្នកពិបាកនឹងយកឈ្នះទេ?
យើងត្រូវរៀនពីរបៀបផ្លាស់ប្រែចិត្តគំនិតរបស់យើងជាថ្មី ហើយអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់កែប្រែរបៀបដែលយើងគិត។ សូមអនុវត្តវាឥឡូវនេះ ដោយសិក្សាផ្នែកមួយនៃគម្ពីរអេភេសូរ ជំពូក ១។ បើអាច សូមប្រើព្រះគម្ពីររបស់អ្នកដើម្បីឲ្យស៊ាំនឹងការសិក្សាតាមវិធីនេះ។
នៅពេលអ្នកអាន :
• សូមពិចារណាថាតើអ្នកពិតជាជឿ ឬមិនជឿលើសេចក្ដីនោះ។
• សូមគូសសម្គាល់ឃ្លាដែលអ្នកត្រូវការឲ្យក្លាយជាផ្នែកមួយនៃ
ការគិតរបស់អ្នក ហើយជ្រើសរើសខគម្ពីរដើម្បីទន្ទេញនៅពេលក្រោយ។
• សូមជញ្ជឹងគិតអំពីរបៀបដែលសេចក្ដីពិតទាំងនេះប៉ះពាល់ដល់ជីវិតរបស់អ្នក និង
ទំនាក់ទំនងជាមួយព្រះជាម្ចាស់។
មុនពេលយើងចាប់ផ្ដើម សូមទូលសូមព្រះជាម្ចាស់ឲ្យបើកគំនិត និងដួងចិត្តរបស់យើងដើម្បីទទួលសេចក្ដីពិតរបស់ទ្រង់។
សូមអាន អេភេសូ ១:៣-៨
អេភេសូ ១:៣-៨
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រិស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រិស្ត ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះគ្រិស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលុបរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
ការរកឃើញ: តើព្រះជាម្ចាស់បានជ្រើសរើសប្រទានពរដល់យើងជាមួយនឹងអ្វី?
ឃ្លាមួយចំនួនប្រហែលជាពិបាកយល់ ដូចជា៖ «បានជ្រើសរើសតាំងពីមុនកំណើតពិភពលោក» «បានតម្រូវទុកជាមុន» និង «ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ»។ ទាំងនេះសបញ្ជាក់ថា អ្នកគឺជាផ្នែកមួយនៃផែនការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។
ការពិភាក្សា: តើការដែលព្រះជាម្ចាស់ទទួលយកយើង នាំឲ្យយើងទទួលបានកិត្តិយស និងឯកសិទ្ធិអ្វីខ្លះ?
ការគិតឆ្លុះបញ្ចាំង: តើវាមានន័យយ៉ាងណាចំពោះអ្នកផ្ទាល់ ដែលព្រះជាម្ចាស់បានជ្រើសរើសអ្នកឲ្យធ្វើជាបុត្ររបស់ទ្រង់?
ព្រះជាម្ចាស់បានជ្រើសរើសយើង និងតម្រូវយើងទុកជាមុន «នៅក្នុងសេចក្ដីស្រឡាញ់»។ យើងដឹងថា «ព្រះជាម្ចាស់ស្រលាញ់មនុស្សលោកខ្លាំងណាស់» ប៉ុន្តែពេលខ្លះយើងប្រហែលជាពិបាកទទួលយកថា នោះជាការពិតសម្រាប់យើងផ្ទាល់។
ការគិតឆ្លុះបញ្ចាំង: តើអ្នកជឿថាព្រះជាម្ចាស់ស្រលាញ់អ្នកទេ?
ការគិតឆ្លុះបញ្ចាំង: តើមានអ្វីដែលរារាំងអ្នកមិនឲ្យទទួលស្គាល់ថា សេចក្ដីពិតក្នុងគម្ពីរអេភេសូ គឺជាការពិតសម្រាប់អ្នក?
ប្រសិនបើអ្នកមានអារម្មណ៍ថា «ភាពវិសុទ្ធ និងឥតបន្ទោសបាន» មិនមែនសម្រាប់
អ្នកទេ សូមចងចាំពីរបៀបដែលយើងឈរ «ក្នុងព្រះគ្រិស្ដ»។
ការរកឃើញ: តើព្រះជាម្ចាស់បានធ្វើឲ្យយើងវិសុទ្ធ និងឥតបន្ទោសបាន «តាមរយៈព្រះយេស៊ូគ្រិស្ដ» ដោយរបៀបណា?
ការរកឃើញ: តើព្រះគុណជាប់ពាក់ព័ន្ធនឹងកិច្ចការដែលព្រះជាម្ចាស់ធ្វើសម្រាប់យើងនេះយ៉ាងដូចម្ដេច?
ការគិតឆ្លុះបញ្ចាំង: តើការណ៍ដែលព្រះជាម្ចាស់ធ្វើកិច្ចការនេះតាមរយៈព្រះគ្រិស្ដ នាំឲ្យទ្រង់ (ព្រះជាម្ចាស់) ទទួលសិរីរុងរឿងដោយរបៀបណាដែរ?
សូមគិតអំពីសេចក្តីពិតដ៏អស្ចារ្យទាំងនេះ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងជារបស់ទ្រង់ មុនពេលទ្រង់បានបង្កើតពិភពលោក ដោយដឹងថាទ្រង់នឹងធ្វើឲ្យយើងបានវិសុទ្ធ និងឥតបន្ទោសបាន ទ្រង់បានរៀបចំផែនការដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យសប្បុរស ដើម្បីប្រទានការបូជាព្រះជន្មនៃព្រះបុត្រាទ្រង់ជំនួសយើង។ ក្នុងព្រះគ្រិស្ដឥឡូវនេះ យើងបានវិសុទ្ធ ហើយឥតបន្ទោសបាននៅក្នុងព្រះនេត្រទ្រង់។ មិនថាអ្នកដទៃមើលឃើញអ្នក ឬប្រព្រឹត្តចំពោះអ្នកយ៉ាងណាទេ អ្នកគឺជាបុត្រជាទីស្រឡាញ់របស់ព្រះជាម្ចាស់។
ការពិភាក្សា: តើវាអាចប៉ះពាល់ដល់ជីវិតអ្នកយ៉ាងណា បើអ្នកមិនជឿសេចក្ដីពិតទាំងនេះអំពីអត្តសញ្ញាណរបស់អ្នកនៅក្នុងព្រះគ្រិស្ដ?
ការគិតឆ្លុះបញ្ចាំង: ប្រសិនបើអ្នកមានការពិបាកក្នុងការទទួលស្គាល់ថា ការប្រោសលោះ ការអត់ទោស និងការទទួលយកចូលទៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ជាព្រះអំណោយទាននៃព្រះគុណរបស់ទ្រង់ តើមានអ្វីដែលត្រូវកើតឡើងដើម្បីឲ្យ អ្នកបោះបង់គំនិតថា អ្នកត្រូវព្យាយាមធ្វើអ្វីៗដើម្បីឲ្យសក្ដិសមនឹងទទួលបានព្រះអំណោយទាននោះ?
ការទុកចិត្តលើព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការនៃសេចក្ដីពិតនោះនៅក្នុងអ្នក
បញ្ហាប្រឈមដ៏ធំបំផុតមួយរបស់យើងគឺកង្វះការទុកចិត្តលើព្រះជាម្ចាស់។ ទោះបីជាយើងដឹងពីអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងក៏ដោយ ក៏យើងអាចសង្ស័យពីបំណងព្រះហឫទ័យ ឬសមត្ថភាពរបស់ទ្រង់ក្នុងការធ្វើឲ្យវាក្លាយជាការពិតសម្រាប់យើង ដោយសារយើងយល់ថាយើងមិនស័ក្តិសម ឬយើងមានអារម្មណ៍ថាវាអាស្រ័យលើយើង។ ព្រះជាម្ចាស់បានប្រកាសថា យើងបានកើតជាថ្មី ដែលយើងទទួលបានប្រយោជន៍ពីអ្វីដែលព្រះគ្រិស្ដបានសម្រេច ហើយចូលរួមក្នុងមុខតំណែង អភ័យឯកសិទ្ធិ និងឫទ្ធានុភាពរបស់ទ្រង់។ ជាជាងមើលឃើញខ្លួនយើងទៅតាមសមត្ថភាពរបស់យើងផ្ទាល់ យើងត្រូវប្ដូរការផ្តោតចិត្តរបស់យើងទៅរកសមត្ថភាពរបស់ទ្រង់ដើម្បីធ្វើឲ្យគ្រប់ផ្នែកនៃអត្តសញ្ញាណថ្មីរបស់យើងក្លាយជាការពិតវិញ។ សូមមើល រ៉ូម ៦:៤។
ការពិភាក្សា: តើអ្នកគិតថា «ការរស់តាមរបៀបថ្មិ» មានន័យដូចម្ដេច?
ការគិតឆ្លុះបញ្ចាំង: តើឫទ្ធានុភាពរបស់ព្រះគ្រិស្ដដើម្បីមានព្រះជន្មរស់ឡើងវិញពីការសុគត ធានាអះអាងដល់យើងថា ទ្រង់មានឫទ្ធានុភាពដើម្បីប្រទានជីវិតថ្មីនេះដល់យើងដោយរបៀបណា?
នៅក្នុងព្រះគ្រិស្ដ យើងមានទាំងជីវិតថ្មី និងរបៀបរស់នៅថ្មី។ កាឡាទី ២:២០ពណ៌នាអំពីរបៀបដែលទស្សនៈរបស់យើងត្រូវផ្លាស់ប្តូរ។
កាឡាទី ២:២០
ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ត ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។
ការរកឃើញ: តើយើងត្រូវរស់នៅក្នុងជីវិតប្រចាំថ្ងៃ «នៅក្នុងរូបកាយនេះ» យ៉ាងដូចម្ដេច?
«រស់ដោយមានជំនឿ» មិនមែនជាពាក្យដែលចេះតែនិយាយ ដោយគ្មានន័យនោះទេ។ ប្រហែលជាមានមនុស្សធ្លាប់ប្រាប់អ្នកថា «អ្នកគ្រាន់តែត្រូវជឿ» ប៉ុន្តែមិនដែលពន្យល់ពីអ្វីដែលអ្នកត្រូវជឿនោះទេ។ កាឡាទី ២:២០ចែងថា យើងរស់នៅដោយមានជំនឿ «ទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់»។ យើងមានជំនឿលើអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់យើងនៅលើឈើឆ្កាង និងអ្វីដែលទ្រង់សន្យាថានឹងបន្តធ្វើនៅក្នុងយើងជារៀងរាល់ថ្ងៃ នៅពេលយើងរៀនទុកចិត្តទ្រង់។
ការចែកចាយ: តើអ្នកដឹង ឬធ្លាប់មានបទពិសោធអ្វីខ្លះអំពីព្រះជាម្ចាស់ ដែលធានាដល់អ្នកថា ទ្រង់ស័ក្តិសមឲ្យអ្នកទុកចិត្ត?
ការផ្ដោតចិត្តគំនិតឲ្យជាប់ទៅលើអ្វីដែលជាការពិត
ការផ្លាស់ប្រែគំនិតយើងជាថ្មី ក៏អាស្រ័យលើជម្រើសរបស់យើងក្នុងការមើលឃើញខ្លួនយើងតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូលថាយើងជានរណាក្នុងអង្គព្រះគ្រិស្ដ។ យើងត្រូវអនុញ្ញាតឲ្យសេចក្តីពិតរបស់ទ្រង់កំណត់អំពីយើង។ សូមមើលរ៉ូម ៦:១១។
ការរកឃើញ: តើអ្នកត្រូវ «ចាត់ទុក» ឬមើលខ្លួនឯងថាយ៉ាងណា?
ការគិតឆ្លុះបញ្ចាំង: តើចាំបាច់មានអ្វីកើតឡើងដើម្បីឲ្យអ្នកឃើញខ្លួនឯងតាមរបៀបនេះ?
កន្លែងដែលយើងជ្រើសរើសផ្ដោតចិត្តគំនិតយើងជារៀងរាល់ថ្ងៃ ប៉ះពាល់ដល់របៀបដែលយើងមើលខ្លួនឯង។
ក្នុងកូឡូស ៣:១-៣ព្រះជាម្ចាស់មានបន្ទូលប្រាប់យើងឲ្យរក្សាចិត្តគំនិតយើងឲ្យផ្ដោតលើអ្វីៗនៅស្ថានលើ អំពីអត្តសញ្ញាណរបស់យើងនៅក្នុងអង្គព្រះគ្រិស្ដ ជាជាងផ្ដោតលើទស្សនៈតាមបែបផែនដីនេះ។
កូឡូស ៣:១-៣
ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្តមែន ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រិស្ត ក្នុងព្រះជាម្ចាស់ដែរ។
ការគិតឆ្លុះបញ្ចាំង: សូមប្រាប់ឧទាហរណ៍អំពីទស្សនៈនៅលើផែនដី ដែលទាញចិត្តគំនិតអ្នកចេញពីសេចក្ដីពិត ដែលព្រះជាម្ចាស់បានធ្វើឲ្យកើតឡើងអំពីអ្នក។
ពេលខ្លះ យើងត្រឡប់ទៅរករបៀបចាស់ដែលយើងគិតអំពីខ្លួនយើង។ ពេលរឿងនោះកើតឡើង យើងគួរធ្វើដូចដែលលោកប៉ូលមានប្រសាសន៍នៅក្នុង ២ កូរិនថូស ១០:៥៖ «កៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្តវិញ។» យើងត្រូវបដិសេធការគិតខុសទាំងឡាយ ហើយរម្លឹកខ្លួនយើងអំពីសេចក្ដីពិតវិញ។
ការគិតឆ្លុះបញ្ចាំង: តើយើងប្រឈមនឹងគ្រោះថ្នាក់អ្វី បើគំនិតយើងលែងស្តាប់បង្គាប់ព្រះគ្រិស្ដ?
ពេលខ្លះ វាហាក់ដូចជាការប្រយុទ្ធគ្នារវាងរបៀបគិតចាស់ និងសេចក្ដីពិតរបស់ព្រះជាម្ចាស់កើតឡើងនៅក្នុងគំនិតយើង។ ព្រះជាម្ចាស់បានផ្ដល់គ្រឿងសឹកខាងវិញ្ញាណសម្រាប់យើង រួមទាំង «ខ្សែក្រវាត់នៃសេចក្ដីពិត» ដើម្បីជួយយើងឲ្យឈរមាំមួន «ដោយកម្លាំងនៃព្រះចេស្ដារបស់ទ្រង់» (អេភេសូ ៦:១០-១៨)។ ព្រះបន្ទូល និងការអធិស្ឋានគឺជាអាវុធការពារ និងវាយលុកដែលអាចឲ្យយើងឈានទៅមុខ។
អេភេសូ ៦:១០, ១៤
មួយវិញទៀត ចូរទាញយកកម្លាំងដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។
ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ
ការទន្ទេញ និងជញ្ជឹងគិតលើអត្ថបទគម្ពីរ ជួយយើឲ្យរក្សាសេចក្ដីពិតរបស់ទ្រង់នៅក្នុងចិត្តគំនិតរបស់យើង។ ដូចដែលព្រះយេស៊ូបានប្រឆាំងនឹងការល្បួងដោយបញ្ជាក់ពីអ្វីដែលអត្ថបទគម្ពីរចែង នោះយើងអាចដកស្រង់សេចក្តីពិតរបស់ព្រះជាម្ចាស់មកប្រកាស នៅពេលយើងរកឃើញថាខ្លួនយើងត្រូវបានល្បួង។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានអារម្មណ៍លើសលប់ដោយទម្លាប់បាបដែលអ្នកហាក់ដូចជាមិនអាចបំបែកបាន សូមចាំថា រ៉ូម ៦:១១ចែងថា អ្នកបានស្លាប់រួចផុតពីអំណាចបាប ហើយរស់នៅចំពោះព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ។ សូមទន្ទេញចាំខគម្ពីរនេះ រួចនិយាយវាឲ្យឮៗ ដើម្បីរម្លឹកខ្លួនអ្នកអំពីអ្វីដែលជាការពិត។
តាមរយៈការអធិស្ឋាន យើងអាចសុំឲ្យព្រះជាម្ចាស់យាងមកគង់នៅក្នុងជីវិតរបស់យើង ហើយនាំអារម្មណ៍របស់យើងឲ្យស្របតាមសេចក្ដីពិតរបស់ទ្រង់។ ពេលយើងបញ្ចប់ពេលវេលាដែលយើងមានជាមួយគ្នា សូមអរព្រះគុណព្រះជាម្ចាស់ចំពោះសេចក្តីពិតនៃខគម្ពីរ ២ កូរិនថូស ៥:១៧-១៨។ ចូរទូលសូមទ្រង់ឲ្យបញ្ជាក់ក្នុងចិត្តរបស់យើងពីរបៀបដែលទ្រង់ឃើញយើង ជួយយើងឲ្យឱបក្រសោបសេចក្តីពិតរបស់ទ្រង់ និងផ្លាស់ប្រែចិត្តគំនិតយើងជាថ្មី។
២ កូរិនថូស ៥:១៧-១៨
ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់: តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប: តើអ្នកបានរៀនអ្វីខ្លះអំពីការកែប្រែចិត្តគំនិតរបស់អ្នកជាថ្មី?
ជំហានសកម្មភាព៖ តើអត្ថបទគម្ពីរអ្វីដែលអ្នកអាចទន្ទេញឲ្យចាំ ដើម្បីជួយអ្នកបង្វែរចិត្តគំនិតមករកសេចក្ដីពិត?
ការចែកចាយ: តើអ្នកស្គាល់នរណាដែលប្រធានបទនេះនឹងអាចជួយដល់គាត់ដែរឬទេ? តើអ្នកនឹងចែករំលែកអ្វីខ្លះជាមួយគាត់?
ការពង្រឹង:
នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមគូសបន្ទាត់ពីក្រោមនូវសេចក្ដីពិតដែលព្រះជាម្ចាស់ចង់ឲ្យអ្នកជឿអំពីអត្តសញ្ញាណដែលអ្នកជានរណានៅក្នុងព្រះគ្រិស្ដ។
អេភេសូ ២:១-១០
And you were dead in the trespasses and sins in which you once walked, following the course of this world, following the prince of the power of the air, the spirit that is now at work in the sons of disobedience— among whom we all once lived in the passions of our flesh, carrying out the desires of the body and the mind, and were by nature children of wrath, like the rest of mankind. But God, being rich in mercy, because of the great love with which he loved us, even when we were dead in our trespasses, made us alive together with Christ—by grace you have been saved— and raised us up with him and seated us with him in the heavenly places in Christ Jesus, so that in the coming ages he might show the immeasurable riches of his grace in kindness toward us in Christ Jesus. For by grace you have been saved through faith. And this is not your own doing; it is the gift of God, not a result of works, so that no one may boast. For we are his workmanship, created in Christ Jesus for good works, which God prepared beforehand, that we should walk in them.
កូឡូស ៣:១-១៤
If then you have been raised with Christ, seek the things that are above, where Christ is, seated at the right hand of God. Set your minds on things that are above, not on things that are on earth. For you have died, and your life is hidden with Christ in God. When Christ who is your life appears, then you also will appear with him in glory.
Put to death therefore what is earthly in you: sexual immorality, impurity, passion, evil desire, and covetousness, which is idolatry. On account of these the wrath of God is coming. In these you too once walked, when you were living in them. But now you must put them all away: anger, wrath, malice, slander, and obscene talk from your mouth. Do not lie to one another, seeing that you have put off the old self with its practices and have put on the new self, which is being renewed in knowledge after the image of its creator. Here there is not Greek and Jew, circumcised and uncircumcised, barbarian, Scythian, slave, free; but Christ is all, and in all.
Put on then, as God’s chosen ones, holy and beloved, compassionate hearts, kindness, humility, meekness, and patience, bearing with one another and, if one has a complaint against another, forgiving each other; as the Lord has forgiven you, so you also must forgive. And above all these put on love, which binds everything together in perfect harmony.
១ ពេត្រុស ១:៣-៩
សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រិស្ត*ឲ្យមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលុបរបស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឲ្យបងប្អូននៅស្ថានបរមសុខ* ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលព្រះអង្គនឹងសម្តែងនៅគ្រាចុងក្រោយបំផុត។ ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្តសម្តែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ព្រោះបងប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។
កូឡូស ២:១១-១៥
In him also you were circumcised with a circumcision made without hands, by putting off the body of the flesh, by the circumcision of Christ, having been buried with him in baptism, in which you were also raised with him through faith in the powerful working of God, who raised him from the dead. And you, who were dead in your trespasses and the uncircumcision of your flesh, God made alive together with him, having forgiven us all our trespasses, by canceling the record of debt that stood against us with its legal demands. This he set aside, nailing it to the cross. He disarmed the rulers and authorities and put them to open shame, by triumphing over them in him.
ហេប្រឺ ១០:១៩-២៣
Therefore, brothers, since we have confidence to enter the holy places by the blood of Jesus, by the new and living way that he opened for us through the curtain, that is, through his flesh, and since we have a great priest over the house of God, let us draw near with a true heart in full assurance of faith, with our hearts sprinkled clean from an evil conscience and our bodies washed with pure water. Let us hold fast the confession of our hope without wavering, for he who promised is faithful.
អេភេសូ ៦:១០-១៨
Finally, be strong in the Lord and in the strength of his might. Put on the whole armor of God, that you may be able to stand against the schemes of the devil. For we do not wrestle against flesh and blood, but against the rulers, against the authorities, against the cosmic powers over this present darkness, against the spiritual forces of evil in the heavenly places. Therefore take up the whole armor of God, that you may be able to withstand in the evil day, and having done all, to stand firm. Stand therefore, having fastened on the belt of truth, and having put on the breastplate of righteousness, and, as shoes for your feet, having put on the readiness given by the gospel of peace. In all circumstances take up the shield of faith, with which you can extinguish all the flaming darts of the evil one; and take the helmet of salvation, and the sword of the Spirit, which is the word of God, praying at all times in the Spirit, with all prayer and supplication. To that end, keep alert with all perseverance, making supplication for all the saints . . .